ប្រតិភូរដ្ឋបាលខេត្តកណ្តាល ដឹកនាំយុវជនឃុំ-សង្កាត់ ជិត ៧០០នាក់ ទៅទស្សនកិច្ចសិក្សានៅតំបន់កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញសំណេះសំណាល និងស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងយុវជនឃុំ-សង្កាត់ មកពីខេត្តកណ្តាល សរុបប្រមាណ ៧០០នាក់ ដែលដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍ កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
មានប្រសាសន៍សំណេះសំណាលឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ដំណើរទស្សនកិច្ចសិក្សារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងយុវជនឃុំ-សង្កាត់នៅពេលនេះ គឺចង់ឱ្យក្មួយៗយុវជន បានឃើញ បានស្វែងយល់ពីការអភិវឌ្ឍជាក់ស្តែង និងពិសេសបំផុតនោះ គឺចង់ឱ្យក្មួយៗទទួលបាននូវការបណ្តុះបណ្តាលផ្នត់គំនិតពីឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលមិនត្រឹមតែជាថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័ននីតិប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាឥស្សរជនឆ្នើមរបស់ជាតិ និងជាវីរបុរសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មកម្ពុជា ដែលបានកសាងភាពជោគជ័យចេញពីបាតដៃទទេ ឆ្លងកាត់ការលំបាករាប់មិនអស់ រហូតបង្កើតបានការងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ពិសេសការច្នៃប្រឌិតរបស់ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី នៅតំបន់នេះ ឱ្យមានភាពទាក់ទាញជាគោលដៅទេសចរណ៍ និងលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ជុំវិញ តាមរយៈការបង្កើតឱកាសសេដ្ឋកិច្ច និងឱកាសការងារថ្មីៗប្រកបដោយសណ្តាប់ធ្នាប់។ ដេលសមិទ្ធផលទាំងនេះ គឺជាតឹកតាងបញ្ជាក់យ៉ាងរឹងមាំពី ចក្ខុវិស័យវែងឆ្ងាយ និងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបានប្រែក្លាយតំបន់នេះ ឱ្យលេចចេញជារូបរាងឡើងជា “តំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ” ដ៏ស្រស់បំព្រង និងប្រកបដោយសក្តានុពលរស់រវើក។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្តាំផ្ញើដល់ក្មួយៗយុវជនទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ ត្រងត្រាប់ស្តាប់ កត់ត្រា និងក្រេបជញ្ជក់យកបទពិសោធន៍ និងអនុសាសន៍របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដើម្បីយកទៅធ្វើជាត្រីវិស័យ ក្នុងការតម្រង់ទិសជីវិត មុខរបរ និងជាពិសេស យកទៅអនុវត្តក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យស្របតាមទំនុកចិត្តដែលបានប្រគល់ជូន។
ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់យុវជន ឱ្យខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិ ស្រឡាញ់ការងារកសិកម្ម និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រតិភូរដ្ឋបាលខេត្តកណ្តាល។
ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ឯកឧត្តម គួច ចំរើន ព្រមទាំងប្រតិភូអមដំណើរ រួមមាន ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងក្រុមយុវជនឃុំ-សង្កាត់ទាំងអស់ មកពីខេត្តកណ្តាល។ ឯកឧត្តម បណ្ឌិត បានចែករំលែកនូវដំណើរនៃការបង្កើតតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ ដែលប្រែភូមិសាស្ត្រពីដីទំនេរ ឱ្យទៅជាតំបន់កសិកម្មគំរូ ការដាំដុះដំណាំកសិ-ឧស្សាហកម្ម និងការបង្កើតរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
784351564 1569952724681902 8822204655087484304 N 1024x683 781293074 1774258006911227 5283289942220787423 N 1024x683 784019226 1381856654102260 5654039944874629018 N 1024x683 778972777 1035703896011291 1633649505261659041 N 1024x683 785678806 1096320326257407 6047810224986770192 N 1024x683 784477576 1838779303954600 1405911358198057327 N 1024x683 780058486 2098250234420716 5175199425855150183 N 1024x683 782204901 2150666239163294 8857588564043472905 N 1024x683 782298625 960362183749343 4986953400747113396 N 1024x683 783508047 2159851034941738 5799335776437179283 N 1024x683 780750607 1357324443183613 1986467756663316162 N 1024x683 780087888 1543122507569561 3395506486654760784 N 1024x683 783375260 921901520968766 4025895723049686289 N 1024x683 784904425 2018434195466545 212181122189972316 N 1024x683 784543720 1394140372694998 8411149948601281848 N 1024x683 783727605 1798310164927794 8598962365256376494 N 1024x683 778972369 4410443589203233 2817561116785116825 N 1024x683 782599205 1042587728555231 7571124238519881325 N 1024x683 778957962 1576573970684722 6590149668436323277 N 1024x683 780104386 1636703191379238 8545450171435396362 N 1024x683 784252703 1591369392783876 8907784609191560851 N 1024x683 784433145 1394105429358833 193224485044803986 N 1024x683 779895886 1369919485267546 3092120989314699944 N 1024x683 783727645 4407607246147686 6210294441542147333 N 1024x683 784076038 4447444642194375 8773975175788152077 N 1024x683 783485902 1615922466870274 1425710122854063523 N 1024x683 785762798 1765336061175817 287348626216838215 N 1024x683 780860367 1631087318682272 7520692438870222345 N 1024x683 780076463 2784282621946660 6821791931038720013 N 1024x683 782730170 2901241523589801 4299060422667360156 N 1024x683 782638093 2379871745874622 2707744045267404352 N 1024x683 780501270 1540702827735717 8932125794852521587 N 1024x683 783617078 1369523524729022 6515960497064373050 N 1024x683 783515462 1483660590194602 4485968408666423895 N 1024x683 784197747 1364056142585952 724575402736984117 N 1024x683 783508014 1835607977417055 3458636906321171738 N 1024x683 784232211 1351130920341648 3720058252480058636 N 1024x683 778985484 1088468647091333 5853490382257158704 N 1024x683 784197727 1582926836849352 1188540252699481748 N 1024x683 782169191 1579276913547750 2857954484643368464 N 1024x683 783621671 1943042953054890 8744337980785437580 N 1024x683 784427299 1568392381697873 6235849071042551484 N 1024x683 784232200 3222568624798225 7983972189579340817 N 1024x683 783755229 1541570127215394 10671172939162776 N 1024x683 785287201 938003779346591 528201670225902544 N 1024x683 783591773 2027161878003814 6588006853268687148 N 1024x683 780840948 2262737371170091 1245754720874547173 N 1024x683 782905877 1816000206063846 4996947214586522506 N 1024x683 778972392 1640045227747435 354275230823196869 N 1024x683 782599216 1990110091702884 6667769112421214722 N 1024x683 780909946 28778866648382450 6216925036192460972 N 1024x683 784083211 950045668146414 9116936013544895473 N 1024x683 780505086 1067841225726747 2882691175138409197 N 1024x683 780748641 942414038198277 7098560056164330964 N 1024x683 784477578 1068060019491449 4124411837770834627 N 1024x683 783286614 1096728776117833 655725234917547526 N 1024x683 783985400 1289539116465541 6566630613605158048 N 1024x683 780981740 1060757312991171 5591285130878082989 N 1024x683 780157338 2142719306644267 2972501283987370665 N 1024x683 783286451 1803716254324127 818142151293410112 N 1024x683 780087889 1458047109432523 1200189148725132363 N 1024x683 782599587 1719886742618286 2197802213597255811 N 1024x683 784351604 838049685969099 8511411748100122368 N 1024x683 784242729 1521245893353356 8399295406451386754 N 1024x683 782252977 2294224621349061 2055616492562392073 N 1024x683