មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅបន្ត

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយផែនការការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រគល់ផ្ទះជូនគ្រួសារវីរកងទ័ពដែលបានពលីនៅសមរភូមិមុខ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត។

កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការកងអនុសេនាធំ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន និងនាយទាហានរងជាច្រើនរូប។

ក្នុងកិច្ចប្រជុំ បន្ទាប់ពីបានអានផែនការការពារ សន្តិសុខ និងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអនុញ្ញាតឱ្យសមាជិកអង្គប្រជុំលើកឡើងនូវមតិយោបល់ បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងការអនុវត្តតួនាទី និងភារកិច្ចនៅតាមជំនាញ និងមូលដ្ឋានរៀងៗខ្លួន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសើរចំពោះស្នាដៃ និងសមិទ្ធផលរបស់នាយទាហាន និងនាយទាហានរងទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត និងបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ។ លោកក៏បានណែនាំដល់កម្លាំងដែលមានភាពអសកម្ម ឱ្យខិតខំកែលម្អការងារ និងយកសមាជិកដែលមានភាពសកម្មធ្វើជាគំរូ។

សម្រាប់ទិសដៅការងារបន្ត លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានណែនាំឱ្យបន្តពង្រឹងការផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 នៅតាមបណ្តាក្រុង-ស្រុក ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ និងអាចប្រើប្រាស់សេវាជំនួយបានទាន់ពេលវេលា។

លោកក៏បានណែនាំឱ្យកម្លាំងជំនាញបន្តពង្រឹងការងារស្រាវជ្រាវ បង្ក្រាបបទល្មើស និងអនុវត្តតួនាទីភារកិច្ចឱ្យបានត្រឹមត្រូវ ព្រមទាំងពង្រឹងការងារព័ត៌មានសន្តិសុខ ដោយត្រូវក្តាប់ព័ត៌មានពាក់ព័ន្ធនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ និងត្រៀមឆ្លើយតបចំពោះស្ថានការណ៍ផ្សេងៗ។

ចំពោះមេបញ្ជាការក្រុង-ស្រុក លោកបានណែនាំឱ្យបន្តកសាងអង្គភាព ពង្រឹងការងារសន្តិសុខ និងពង្រីកបណ្តាញព័ត៌មាននៅក្នុងមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតប និងជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានក្រើនរំលឹកដល់នាយទាហាន និងនាយទាហានរងទាំងអស់ ឱ្យយកចិត្តទុកដាក់លើការគោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ និងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ព្រមទាំងរក្សាសាមគ្គីភាព ស្រឡាញ់ គោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីរួមគ្នាបំពេញភារកិច្ចជូនអង្គភាពឱ្យបានល្អប្រសើរ។

មុនបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសម្តែងការពេញចិត្ត និងកោតសរសើរចំពោះនាយទាហាន និងនាយទាហានរងទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបំពេញតួនាទី និងភារកិច្ចបានល្អប្រសើរ។ លោកក៏បានជូនពរដល់កម្លាំងទាំងអស់ ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន៕

778566506 1679747510820536 8170271923732224200 N 1024x682 778551110 1679747680820519 6449105411636869261 N 1024x682 778543611 1679747567487197 4512646149421545550 N 1024x683 780471370 1679747700820517 942214946909748255 N 1024x683 780444427 1679747807487173 4671634733107319907 N 1024x682 778355400 1679747577487196 1353763140251937546 N 1024x682 780471380 1679747617487192 6302900419376320985 N 1024x682 775572331 1679747754153845 3631563971561681618 N 1024x682 778625488 1679747650820522 4947840754511000007 N 1024x682 778767468 1679747674153853 8547266626931592862 N 1024x682 778566523 1679747774153843 8047474119599246988 N 1024x682 778899159 1679747627487191 98375374463389161 N 1024x682 778767412 1679747537487200 4351817326324070733 N 1024x682 778628140 1679747644153856 5124512165107375941 N 1024x682 782127054 1679747707487183 1340463460728497675 N 1024x682 780255762 1679747747487179 36391989163247675 N 1024x682 782252929 1679747547487199 4451651731917118384 N 1024x682 778628154 1679747767487177 5069489598415593430 N 1024x682