គណៈបញ្ជាការឯកភាពខេត្តកណ្តាល បង្ក្រាបបទល្មើសបច្ចេកវិទ្យា Online Scams មួយកន្លែងនៅក្រុងសំពៅពូនឃាត់ខ្លួនសរុបចំនួន ៦៨នាក់
ខេត្តកណ្តាល៖ ដោយមានការណែនាំ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីពេលថ្មីៗនេះ កម្លាំងគណៈបញ្ជាការឯកភាពក្រុងសំពៅពូន និងកម្លាំងវរការពារព្រំដែនគោកលេខ៦០៥ បានចុះធ្វើរដ្ឋបាល ដោយអនុវត្តតាមអនុក្រឹត្យ លេខ០៣ របស់រាជ រដ្ឋាភិបាលកម្ពុជាស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាម ទីតាំងរស់នៅប្រមូលផ្ដុំបានចុះធ្វើការត្រួតពិនិត្យនៅចំណុចអគារជួល SSLN ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល មាន០៤ ជាន់ ស្មើ ១៤០បន្ទប់ ដោយបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ៦៨នាក់…
