ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បរិច្ចាគថវិកា ៤០ លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមទ្រទ្រង់ការសង្គ្រោះជីវិតកុមារ
សកម្មភាពមនុស្សធម៌ និងស្មារតីនៃការចែករំលែកក្នុងសង្គមជាតិ នៅតែបន្តផុសឡើងជាបន្តបន្ទាប់ គួរឱ្យកោតសរសើរ។ ជាក់ស្តែង ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា បាននាំយកថវិកាចំនួន ៤០ ០០០ ០០០ រៀល មកបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកាឧបត្ថម្ភដ៏មានអត្ថន័យនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានាថា ទារក និងកុមារកម្ពុជាបន្តទទួលបានសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ គ្មានការរើសអើង…
