ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ១៩៧នាក់ នៅស្រុកស្អាង ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកស្អាង ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងមូលដ្ឋានឃុំទាំងអស់ក្នុងស្រុកស្អាងជាច្រើនរូប។

ពិធីនាព្រឹកនេះធ្វើឡើង ក្នុងគោលបំណងសំណេះសំណាលជាមួយសមាជិកបក្សដែលបានប្រកាសចូលរួមរួចហើយនាពេលកន្លងទៅផង និងប្រកាសជាផ្លូវការ បញ្ចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន១៩៧នាក់។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមប្រធាន បានសំណេះសំណាលទៅកាន់បងប្អូនដែលជាសមាជិកគណបក្សទាំងអស់ និងសមាជិកដែលទើបបញ្ចូលថ្មី ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលមានភាពចាស់ទុំ មានអាយុកាល៧៤ឆ្នាំហើយ។ ក្នុងរយៈពេលដ៏វែងឆ្ងាយនេះ ទោះបីត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្ដី ក៏គណបក្សប្រជាជន បានផ្សារភ្ជាប់ខ្លួនយ៉ាងជិតស្និទ្ធជាមួយជោគវាសនារបស់ជាតិ និងប្រជាជន។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានបន្ថែមក្នុងអង្គពិធីទាំងមូលឱ្យជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយរាជរដ្ឋាភិបាលនឹងព្យាយាមដោះស្រាយឱ្យអស់លទ្ធភាព និងមិនរុញច្រានប្រទេសឱ្យធ្លាក់ក្នុងសង្គ្រាមនោះឡើយ យើងត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីទប់ស្កាត់ និងបំផ្លាញមហិច្ឆតានយោបាយរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងយកបញ្ជព្រំដែនជារបៀបវារៈបម្រើនយោបាយទុច្ចរិតរបស់ខ្លួន ហើយសូមជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សរបស់យើង ៕
519486089 1590091128628951 9118610278357213148 N 300x200 518297531 1590091455295585 111085366499079698 N 300x200 518162448 1590091118628952 4440242195885989517 N 300x200 518009750 1590091518628912 5231797740399073100 N 300x200 518462233 1590091235295607 3667325483621481567 N 300x200 518166818 1590091181962279 3554172283129604619 N 300x200 518034070 1590091171962280 1810368045664453386 N 300x200 517737517 1590091428628921 2815628460488294514 N 1 300x200 517998907 1590091488628915 3301362151812293513 N 300x200 518286195 1590091295295601 7356871851943290960 N 300x200 520248939 1590091531962244 2056999922471442379 N 300x200 518073791 1590091501962247 9119456378577302167 N 300x200 519560416 1590091205295610 6866736290314906287 N 300x200 517700574 1590091318628932 4668053010850959691 N 300x200 517992557 1590091345295596 2402515198944222730 N 300x200 517997861 1590091225295608 6814991417826545683 N 300x200 518700551 1590091468628917 1203566532080916238 N 300x200 517387731 1590091218628942 7273836190728039729 N 300x200 518056121 1590091338628930 5021242218308121724 N 300x200 518285411 1590091438628920 4996979189278662734 N 300x200 517982377 1590091411962256 3933723283549483278 N 300x200 517580436 1590091371962260 4105509492676513531 N 300x200 517933463 1590091245295606 5672804209239157957 N 300x200 517176267 1590091278628936 5010532654477065650 N 300x200 518224003 1590091401962257 4933223318708340112 N 300x200 519486089 1590091128628951 9118610278357213148 N 1 300x200 518297531 1590091455295585 111085366499079698 N 1 300x200