ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន១២

ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់មន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវដោះស្រាយសំណើសំណូមពរដែលទទួលបានពីប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនៅសេសសល់ឲ្យបានឆាប់រហ័សជៀសវាងនៅសេសសល់បង្កផលលំបាក់ក្នុងវេទិការថ្មី ពីព្រោះរដ្ឋបាលខេត្តគ្រោងនឹងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅក្នុងអំឡុងខែ១១ ខាងមុខនេះហើយ។

ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានស្នើឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១៤ អាណិត្តទី៤ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តម នូ សាខន បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរការងារខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពលករដែលត្រឡប់មកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ត្រូវចុះសាកសួរសុខទុក្ខមានទំនាក់ទំនងជាមួយពួកគាត់ មន្ទីរការងារត្រូវខិតខំជួយរកការងារជូនពួកគាត់នៅតាមបណ្ដារោងចក្រ សហគ្រាសនានា ទៅតាមសមត្ថភាព និងជំនាញរបស់ពួកគាត់។
ដោយសារមានរបៀបវារៈជាច្រើននៅក្នុងកិច្ចប្រជុំនាពេលនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញឲ្យអង្គប្រជុំទាំងមូល ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដែលបានដាក់ចេញ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែរខ្វះខាត លើរបាយការណ៍សំខាន់ៗដែលបានដាក់ឆ្លងក្នុងកិច្ចប្រជុំ។ ជាងនេះទៅទៀត តាមបណ្ដារមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តភារកិច្ចទៅតាមប្រតិទិនការងារ របស់ខ្លួន ស្របទៅតាមផែនការដែលរដ្ឋបាលខេត្តបានដាក់ចុះឲ្យទទួលបានជោគជ័យ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានជម្រាបជូនដល់ក្រុមប្រឹក្សាខេត្ត ក៏ដូចជាអង្គប្រជុំទាំងមូល អំពីសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិការសម្រាប់ឆ្នាំ (២០២៦-២០២៨) របស់រដ្ឋបាលខេត្តកណ្តាល និងការគ្រប់គ្រង ចំណូល-ចំណាយ ថវិកា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ព្រមទាំងចំណូលបានមកពីសារពើពន្ធសម្រាប់រយៈពេល៦ខែ។ ដោយឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅពេលរដ្ឋបាលខេត្តបានកិច្ចប្រជុំពិភាក្សាលំអិតជាមួយបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ អំពី ផែនការយុទ្ធសាស្ត្រថវិការសម្រាប់ឆ្នាំ (២០២៦-២០២៨) និងការគ្រប់គ្រង ចំណូល-ចំណាយ ថវិកា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាលបានរួចរាល់ នឹងដាក់ឆ្លងឲ្យក្រុមប្រឹក្សាធ្វើការពិនិត្យ និងអនុម័តនៅក្នុងកិច្ចប្រជុំនាពេលខាងមុខនេះ។
Photo 2025 07 10 15 57 57 300x200 Photo 2025 07 10 16 02 27 300x200 Photo 2025 07 10 16 02 27 2 300x200 Photo 2025 07 10 16 02 28 300x200 Photo 2025 07 10 16 02 29 300x200 Photo 2025 07 10 16 02 31 300x200 Photo 2025 07 10 16 02 39 300x200 Photo 2025 07 10 16 02 40 300x200 Photo 2025 07 10 16 02 37 300x200 Photo 2025 07 10 16 02 37 2 300x200 Photo 2025 07 10 16 02 37 3 300x200 Photo 2025 07 10 16 02 37 4 300x200 Photo 2025 07 10 16 02 38 300x200 Photo 2025 07 10 16 02 40 2 300x200 Photo 2025 07 10 16 02 40 3 300x200 Photo 2025 07 10 15 58 00 300x200 Photo 2025 07 10 15 58 00 2 300x200 Photo 2025 07 10 16 02 39 2 300x200 Photo 2025 07 10 16 02 39 3 300x200 Photo 2025 07 10 16 02 40 4 300x200 Photo 2025 07 10 16 02 40 5 300x200 Photo 2025 07 10 16 02 40 6 300x200 Photo 2025 07 10 16 02 40 7 300x200 Photo 2025 07 10 16 02 47 300x200 Photo 2025 07 10 16 02 47 2 300x200 Photo 2025 07 10 16 02 57 300x200 Photo 2025 07 10 16 02 59 300x200 Photo 2025 07 10 16 02 57 2 300x200 Photo 2025 07 10 16 02 57 3 300x200 Photo 2025 07 10 16 02 57 4 300x200 Photo 2025 07 10 16 02 59 2 300x200 Photo 2025 07 10 16 03 08 1 300x200