លោកឧត្តមសេនីយ៏ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ បានចាត់ឲ្យលោកវរសេនីយ៏ឯក ឡេង គឹមឈាន ជាតំណាង​អញ្ជើញ​អមដំណើរ​ ឯកឧត្តម តូច ប៉ូលីវ៉ា​ អភិបាលរង​ ចូលរួមក្នុងពិធីបំពេញទស្សនកិច្ច និងជូនពរភាគីវៀតណាមក្នុងឪកាសចូលឆ្នាំប្រពៃណីវៀតណាមនៅខេត្តវិញឡុង​​​ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម…

ភ្នំពេញ៖នៅថ្ងៃទី០៥-០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​​​​ បញ្ជា​ការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យលោកវរសេនីយ៏ឯក ឡេង គឹមឈាន ជាតំណាង​អញ្ជើញ​អមដំណើរ​ ឯកឧត្តម តូច ប៉ូលីវ៉ា​ អភិបាលរង​ខេត្តកំពង់ស្ពឺ តំណាងឲ្យ ឯកឧត្តមបណ្ឌិត ជៀម ច័ន្ទសោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​​​ ចូលរួមក្នុងពិធីបំពេញទស្សនកិច្ច និងជូនពរភាគីវៀតណាមក្នុងឪកាសចូលឆ្នាំប្រពៃណីវៀតណាមនៅខេត្តវិញឡុង​​​ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ក្នុងដំណើរបំពេញទស្សនកិច្ច និងជូនពរភាគីវៀតណាមក្នុងឪកាសចូលឆ្នាំប្រពៃណីវៀតណាមនៅខេត្តវិញឡុង​​​ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនេះដែរ មានការចូលរួមអមតំណើរដោយតំណាងកងកម្លាំងទាំង៣អង្គភាព មន្ទីរ ព្រមទាំងមន្រ្តីចំណុះរដ្ឋបាលសាលាខេត្តកំពង់ស្ពឺផងដែរ។
សម្រាប់អង្គភាពកងរាជអាវុធហត្ថបានប្រគល់ជូននូវកាដូ ជូនអង្គភាពដូចខាងក្រោម៖ស្នងការប៉ូលីសខេត្តវិញឡុង ជាកាដូ១កន្រ្ទក​ និងបញ្ជាការដ្ឋានយោធាខេត្តវិញឡុង​ ជាកាដូ១កន្រ្តក។
1photo 2026 02 07 11 34 45 1024x584

Photo 2026 02 07 11 34 45 1024x682 Photo 2026 02 07 11 34 45 2 1024x768 Photo 2026 02 07 11 34 45 3 1024x682 Photo 2026 02 07 11 34 45 4 1024x682 Photo 2026 02 07 11 34 45 5 1024x682 Photo 2026 02 07 11 34 46 1024x768