លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…

កំពង់ស្ពឺ៖ក្រោម​ការ​ចង្អុល​បង្ហាញ​តម្រង់​ទិស​ប្រកបដោយ​គុណធ៌ម​របស់​ ឯកឧត្តម​នាយ ឧត្តមសេនីយ៍​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​ និងមានការណែនាំ​ដោយ​ផ្ទាល់​ពីសំណាក់​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​​​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ ជានិច្ចកាល​តែងតែ​បន្ត​ដឹកនាំ​ក្រុមការងារកង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​មនុស្សធម៌​ដោយបានចុះសួរសុខផ្ទាល់និងនាំយកសម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ ព្រមទាំង​បរិច្ចាគ​នូវថវិការផ្ទាល់ខ្លួន និង​មានការ​ចូល​ឧបត្ថម្ភ​ពីបងប្អូនសប្បុរសជននានា ដែលមានចិត្តសប្បុរសធម៏ក្នុងចូលរួមឧបត្ថម្ភ​គាំទ្រ​តាមរយៈ​ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ​ ជាបន្តបន្ទាប់នាពេលកន្លងមកផងដែរ។

នាវេលាម៉ោង៩.០០នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦​ ម្សិលមិញ​ ក្រោមស្មារតីមនុស្សធម៏និងវប្បធម៏ចែករំលែកក្នុងនាមខ្មែរស្រលាញ់ខ្មែរ ជួយ​គ្នាក្នុងគ្រាលំបាក​​ បន្ទាប់​ពីទទួលនូវព័ត៏មានពីក្រុមការងា​រ​​​ មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​សំរោងទង​ ពាក់ព័ន្ធ​អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ធមួយគ្រួសារ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ មានឈ្មោះ សំ សុផា ភេទប្រុស អាយុ៦៩ឆ្នាំ​ និងប្រពន្ធ ឈ្មោះ នូ គីមណៃ ភេទស្រី អាយុ៦០ឆ្នាំ មានកូន ៧នាក់ ប្រុស ០៣នាក់ និងស្រី០៤នាក់។ដែលត្រូវបានរងគ្រោះដោយសារអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុង​ កាលពីប៉ុន្នានថ្ងៃមុនកន្លងមកនេះ។

ដោយក្តីអាណិតអាសូរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ រួមនិងក្រុមការងារទាំងអស់បានសម្តែងការចូលរួមសោកស្តាយបំផុតចំពោះគ្រោះចង្រៃនេះផង ជាពិសេសក៏បាននាំយកនូវថវិការចំនួន ៤០០,០០០រៀល(សែសិបមុឺនរៀល) រួម​និង​សម្ភារៈ​ប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួនរួមមាន៖អង្ក២បាវ/មី ២កេះ/ទឹកសុទ្ធ ២កេះ/ទឹកផ្លែឈើ ២កេះ/ទឹកស៉ីអ៉ីវ ២យួរ/ទឹកត្រី ២យួរ/ត្រីខ ២យួរ/ភួយ ចំនួន​៤​ រួមនិងខ្នើយចំនួន៤ថែមទៀតផង។

សកម្មភាព​មនុស្សធម៌​នេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសប្បុរសជនទាំងអស់ទាំងក្នុងនិងក្រៅស្រុក ដែល​តែងតែ​​ឧបត្ថម្ភ​នូវសម្ភារៈគ្រឿងឧបភោគបរិភោផ្សេងៗ របស់របរប្រើប្រាស់ រួមនិងបរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន​ក្នុង​ការចូលរួម​ចំណែក​ជាមួយ​​​​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ ក្នុងការឧបត្ថម្ភ​ជូនទៅ​ដល់បងប្អូន​ប្រជាពល​រដ្ឋ​ដែលមានជីវភាពខ្វះខាត ជួបការលំបាក និងមានបញ្ហាផ្សេងៗក្នុងជីវភាពរស់ប្រចាំថ្ងៃផងដែរ៕

Photo 2026 02 07 07 27 21 1024x682 Photo 2026 02 07 07 27 21 2 1024x682 Photo 2026 02 07 07 27 22 682x1024 Photo 2026 02 07 07 27 22 2 682x1024 Photo 2026 02 09 11 52 07 1024x682 Photo 2026 02 09 11 52 09 682x1024 Photo 2026 02 09 11 52 11 1024x682 Photo 2026 02 09 11 52 15 1024x682 Photo 2026 02 09 11 52 18 1024x682 Photo 2026 02 09 11 52 21 1024x682 Photo 2026 02 09 11 52 22 1024x682 Photo 2026 02 09 11 52 26 1024x682 Photo 2026 02 09 11 52 28 1024x682 Photo 2026 02 09 11 52 31 1024x682 Photo 2026 02 09 11 52 35 1024x682 Photo 2026 02 09 11 52 37 1024x682 Photo 2026 02 09 11 52 39 1024x682 Photo 2026 02 09 11 52 40 1024x682 Photo 2026 02 09 11 52 42 1024x682 Photo 2026 02 09 11 52 45 1024x682 Photo 2026 02 09 11 52 47 1024x682 Photo 2026 02 09 11 52 49 1024x682 Photo 2026 02 09 11 52 50 1024x682 Photo 2026 02 09 11 52 51 1024x682