ក្រោម​ស្មារតី​យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមាជិកអាវុធខេត្តកំពង់ស្ពឺទាំងអស់!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុងច្បារមន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញ…

ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​

ក្រោម​ស្មារតី​មនុស្សធម៌និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមាជិកអាវុធខេត្តកំពង់ស្ពឺទាំងអស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នា​ព្រឹក​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦​ វេលាម៉ោង ៩.០០នាទី បានដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្ត​កំពង់ស្ពឺ​ រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជា អញ្ជើញបន្តចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុងច្បារមន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។

នាឱកាស​សួរសុខទុក្ខ​នោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ​ស្រ៊ុន​​​ មេបញ្ជាការ និងក្រុមការងារ បាន​សំណេះសំណាល​ ​ព្រមទាំងជូនពរឲ្យ លោកវរសេនីយ៍ត្រី ធី ឆៃ​ ឆាប់បានជាសះស្បើយនិងមានសុខភាពល្អប្រសើរឡើងវិញ ជាពិសេសព្រមទាំងបានឧបត្ថម្តនូវថវិការ​ចំនួន​៥០០,០០០រៀល រួមទាំងសម្ភារៈមួយចំនួទៀតមានដូចជា៖មី៤កេះ,ទឹកសុទ្ធ ៤កេះ,ទឹកផ្លែឈើ ២កេះ និងភេសជ្ជៈ២កេះផងដែរ។

លោកវរសេនីយ៍ត្រី ធី ឆៃ និងភរិយាព្រមទាំងក្រុមគ្រួសារ​ ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះផងដែរ ចំពោះ​លោក​ឧត្តម​សេនីយ៍ត្រី ម៉េ​ង​ស្រ៊ុន មេបញ្ជាការ ដែលបានអញ្ជើញចុះសួរ​សុខទុក្ខ​ដោយផ្ទាល់​​ ព្រមទាំងបានឧបត្ថម្តនូវថវិការនិងសម្ភារៈ​មួយចំនួនប្រគល់ជូនក្រុមគ្រួសារ លោក ដោយការយកចិត្តទុកដាក់បំផុត។និងបានជួនពរជ័យដល់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ នឹងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត​ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Photo 2026 02 09 11 04 48 1 1024x682 Photo 2026 02 09 11 04 48 2 1024x682 Photo 2026 02 09 11 04 48 3 1024x682 Photo 2026 02 09 11 04 48 4 1024x682 Photo 2026 02 09 11 04 48 5 1024x683 Photo 2026 02 09 11 04 48 6 1024x682 Photo 2026 02 09 11 04 48 7 1024x682 Photo 2026 02 09 11 04 48 8 1024x683 Photo 2026 02 09 11 04 48 9 1024x682 Photo 2026 02 09 11 04 48 10 1024x682 Photo 2026 02 09 11 04 50 1024x682 Photo 2026 02 09 11 04 58 1024x682 Photo 2026 02 09 11 04 58 2 1024x682 Photo 2026 02 09 11 04 58 3 682x1024