ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ពីចំណាត់ការតាមច្បាប់ ! ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្មេងជំទង់ម្នាក់នៅ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ អ្នកបើករថយន្តជាមនុស្សស្រី !! រីឯកូនអភិបាលស្រុកកងមាសជាអ្នករួមដំណើរ តែប៉ុណ្ណោះ !!!

រាជធានីភ្នំពេញ÷ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ពីចំណាត់ការតាមច្បាប់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្មេងជំទង់ម្នាក់នៅខណ្ឌឬស្សីកែវ បណ្តាលឲ្យរងរបួសធ្ងន់ ! សមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញបច្ចេកទេស ក្នុងគោលដៅសុក្រឹតភាព នៃការទទួលខុសត្រូវក្នុងនាមជាអ្នកបើកបរបង្កហេតុ ។

បើតាមការបញ្ជាក់របស់ក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដកស្រង់ចម្លើយសារភាពរបស់ភាគីរថយន្ត បានបញ្ជាក់ថា : អ្នកបើករថយន្តជាមនុស្សស្រី រីឯបុរសម្នាក់ទៀតដែលមានអាការៈស្រវឹងជាអ្នក រួមដំណើរ ។ សម្រាប់បុរសម្នាក់នេះមាន ឈ្មោះ សាមីន វុត្ថារិទ្ធ ត្រូវបានគេដឹងថា : ជាកូនប្រុសអភិបាលស្រុកកងមាស ខេត្តកំពង់ចាម !!!។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា : ចំពោះករណីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បណ្តាលឲ្យក្មេងប្រុស០១នាក់ រងរបួសធ្ងន់ អ្នកបើកបររថយន្តនិងអ្នករួមដំណើរប្រុសស្រីទាំង០២នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនាំខ្លួនយកមកសាកសួរតាមច្បាប់។

ជាមួយគ្នានេះបើយោងតាមការបំភ្លឺរបស់ភាគីរថយន្តបង្ក បានឆ្លើយចំពោះមុខសមត្ថកិច្ចឲ្យដឹងថា : អ្នកបើកបររថយន្តបង្កជាស្រ្តី ! ដោយមុនពេលកើតហេតុស្រ្តីនោះបានបើករថយន្តចេញពីកន្លែងផឹកស៊ី ជាមួយបុរសដែលរួមដំណើរ ពីហាងមួយកន្លែងក្នុងខណ្ឌសែនសុខ ។

ទោះបីយ៉ាងណាករណីនេះ សមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញបច្ចេកទេស ក្នុងគោលដៅសុក្រឹតភាពនៃការទទួលខុសត្រូវក្នុងនាមជាអ្នកបើកបរបង្កហេតុ ដោយអនុលោមតាមនីតិវិធីកំណត់ក្នុងច្បាប់! មុននឹងបញ្ជូនសំណុំរឿងទៅតុលាការឆាប់ៗនេះ ដើម្បីពិនិត្យសម្រេចជាសមត្ថកិច្ច !!!។

សូមបញ្ជាក់ថា : លោក សាមីន វុត្ថារិទ្ធ ជាមន្រ្តីសាលាស្រុកកងមាស ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ព្រួតវាយបណ្តាលឲ្យបែកក្បាល ព្រោះខឹងថាបុរសរូបនេះ បោះសម្ដីថា : «បើងាប់សង២ម៉ឺនដុល្លារ» !។

រថយន្ដបុកជាមួយម៉ូតូម៉ាក FORTHING ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 និងម៉ូតូម៉ាក HONDA TODAY ពាក់ផ្លាកលេខ ភ្នំពេញ 1J-4604។ ក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ៕

2photo 2026 03 17 15 59 42 1024x682 Photo 2026 03 20 15 38 01 1024x492 Photo 2026 03 19 13 28 05 1024x1024 Photo 2026 03 20 15 54 54 718x1024 Photo 2026 03 19 14 43 10 2 Photo 2026 03 19 14 43 11 2 1024x576 Photo 2026 03 20 15 38 06 2 1024x576 Photo 2026 03 19 14 43 10 3 1024x576