លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារ…

ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃ៦រោច ខែចេត្រ ឆ្នាំម្សាញ សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តការណ៍សង្ក្រាន្តខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ។
ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានពាំនាំនូវប្រសាសន៍របស់  ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណៃជាតិខ្មែរ ឆ្នាំ២០២៦ សូមឲ្យមានសុខភាពល្អ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត និងនាយទាហាន នាយទាហានរងជាច្រើនរូបទៀត។

Photo 2026 04 08 12 04 24 1024x682 Photo 2026 04 08 12 04 24 2 1024x682 Photo 2026 04 08 12 04 25 1024x682 Photo 2026 04 09 19 07 07 1024x682 Photo 2026 04 09 19 07 11 1024x682 Photo 2026 04 09 19 07 13 1024x682 Photo 2026 04 09 19 07 15 1024x682 Photo 2026 04 09 19 07 18 1024x682 Photo 2026 04 09 19 07 21 1024x682 Photo 2026 04 09 19 07 23 1024x682 Photo 2026 04 09 19 07 25 1024x682 Photo 2026 04 09 19 07 27 1024x682 Photo 2026 04 09 19 07 31 1024x682 Photo 2026 04 09 19 07 32 1024x682 Photo 2026 04 09 19 07 34 1024x682