លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញ​ទទួលជួបសំណោះសំណាលជាមួយលោក លឹម វាសនា នាយកអតិថិជនសហគ្រាស​​ ​ជាតំណាងឲ្យក្រុមហ៊ុន Metfone ប្រចាំខេត្តកំពង់ស្ពឺ ដែលបាននាំយកនូវកាដូរអនុស្សាវរីយ៍ និងជូនពរជ័យក្នុងឱកាស​អបអរសាទរពិធីបុណ្យ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ!!!

ខេត្តកំពង់ស្ពឺ៖នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ទទួលជួបសំណោះសំណាលជាមួយ​ លោក លឹម វាសនា នាយកអតិថិជនសហគ្រាស​​ ​ជាតំណាងឲ្យក្រុមហ៊ុន Metfone ប្រចាំខេត្តកំពង់ស្ពឺ ដែលបាននាំយកនូវកាដូរអនុស្សាវរីយ៍ និងជូនពរជ័យដល់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ រួម​នឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺទាំងអស់ ក្នុងឱកាស​អបអរសាទរពិធីបុណ្យ​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ​ផងដែរ។

ស្ថិតក្នុងឱកាស​​​នោះ​ លោក លឹម វាសនា នាយកអតិថិជនសហគ្រាស​​​​ បានសម្តែងការគួរសមសំណោះសំណាលប្រកបដោយភក្តីភាពដោយបានប្រគល់នូវកាដូរអនុស្សាវរីយ៍ ថតរូប​ និងថ្លែងពាក្យជូនពរជ័យសេរីមង្គលដល់លោកឧត្តមសេនីយ៍ត្រី​ ម៉េ​ង​ ស្រ៊ុន​​​ និង​ក្រុម​គ្រួសារ​ បុត្រា​ បុត្រី​​​ រួមទាំងកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ ក៏បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ លោក​ លឹម វាសនា នាយកអតិថិជនសហគ្រាស​​​​​ ជាតំណាងឲ្យក្រុមហ៊ុន Metfone ប្រចាំខេត្តកំពង់ស្ពឺ​​ ដែលបានជូននូវកាដូរអនុស្សាវរីយ៍ ពាក្យជូនពរ និងការឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាពេលកន្លងមក ជាពិសេស​ក៏បាន​ផ្តាំផ្ញើ​រ​ជូនពរ​ដល់​ លោក​អគ្គនាយក​ក្រុមហ៊ុន​ Metfone​​​ រួមទាំងបុគ្គលិក​ទាំងអស់​ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច​ សូមឱ្យឆ្នាំថ្មីនេះនាំមកនូវសំណាងល្អ និងភាពរីកចម្រើនជានិរន្តរ៍៕

Photo 2026 04 09 19 07 43 1024x682 Photo 2026 04 09 19 07 44 1024x682 Photo 2026 04 09 19 07 46 1024x682 Photo 2026 04 09 19 07 47 1024x682 Photo 2026 04 09 19 07 49 1024x682 Photo 2026 04 09 19 07 51 1024x682