ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល”
ខេត្តកណ្ដាល៖ សូមមាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធនានាទាំងអស់ ជំរុញកូនចៅ ឬយុវជនឱ្យមកចុះឈ្មោះចូលរៀនក្នុង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលនៅជិតលំនៅដ្ឋានដែលបងប្អូនពលរដ្ឋកំពុងរស់នៅ ដើម្បីចាប់យកជំនាញវិជ្ជាជីវៈសម្រាប់អនាគតរបស់ពួកគាត់ ។នេះជាការអំពាវនាវរបស់ឯកឧត្តម នុតពុធ ដារ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ឯកឧត្តមបានបន្តទៀតថា៖ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិ បតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលបានកំណត់យកអាទិភាពគន្លឹះ៥ ដោយបន្ថែមបច្ចេកវិទ្យា និងបន្តយកធនធានមនុស្ស ជាអាទិភាពទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាអាទិភាពបន្តបន្ទាប់តាមលំដាប់ ។អាទិភាព “មនុស្ស” ត្រូវបានឆ្លុះបញ្ចាំងជាចម្បងក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” ក្នុងនោះ “ការបណ្តុះបណ្តាល ជំនាញបច្ចេកទេស” គឺជារបៀបវារៈ និងជាគោលដៅចម្បងបំផុតមួយ ដោយបានកំណត់យ៉ាងច្បាស់ក្នុងមុំទី២ នៃ បញ្ចកោណទី១ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព “ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូ ទាំងប្រទេស ដែលមានចំនួនប្រមាណ ១,៥លាននាក់ នៅតាមបណ្តាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ ឧបត្ថម្ភប្រចាំខែ” ២៨ម៉ឺនរៀលក្នុង១ខែ រយះពេល ៤ខែ ដែលនឹងផ្តល់ឳកាសសប្រាប់យុវជនទូទៅ ជាពិសេសប្អូ នៗក្នុងខេត្តកណ្តាល។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែមថា៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែនស្របតាម ស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដែលមានប្រសិទ្ធភាព ឆាប់រហ័សឆ្ពោះទៅរកការងារ និងជាផ្លូវដែលអាចបន្តការសិក្សាបានស្របពេលដែលអាចបំពេញការងារបានក្នុង ពេលជាមួយគ្នា ដើម្បីស្វែងរកចំណូលចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារបាន ឬ អាចបន្តការសិក្សាទៅ កម្រិតខ្ពស់បន្តបន្ទាប់បានក្រោយពីផ្អាកមួយរយៈដើម្បីបំពេញការងារ ហើយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ គឺជាឧបករណ៍ក្នុងការប្រែក្លាយកម្លាំងពលកម្មកម្ពុជា ជាអ្នកជំនាញ អ្នកបច្ចេកទេស និងជាមូលធន មនុស្ស ដែលគាំទ្រដល់ការកាត់បន្ថយនិកម្មភាព ភាពក្រីក្រ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅ កម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ លើកកម្ពស់កម្រិតជីវភាពប្រជាជនឱ្យ កាន់តែប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងការចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល កម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
លោក ច្រឹង ណារី នាយកវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន បានអោយដឹងថា៖ វិទ្យាស្ថានមានបណ្តុះបណ្ដាលលើកម្រិត៖
១. បរិញ្ញាបត្របច្ចេកវិទ្យា
២. កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
៣. កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (១.៥លាន).២.៣
៤. កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ (វគ្គខ្លីៗ) និងបណ្តុះបណ្ដាលជំនាញរួមមាន៖ តបណ្ដាញអគ្គិសនី.ព័ត៌មានវិទ្យា.ជួសជុល និងថែទាំរថយន្ត.គ្រប់គ្រងអាជីវកម្ម.ភាសាអង់គ្លេស.ទូចក្រ ក្រយានយន្ត.ផ្សារដែក.សេវាកម្មបរិក្ខារម៉ាស៊ីនត្រជាក់.វិស័យឧស្សាហកម្ម.សំណង់ស៊ីវិល.ពហុព្យាបាល.កែច្នៃបន្លែផ្លែឈើ.ជួសជុលម៉ាស៊ីនតូចធំ.និងសេវាកម្មកុំព្យូទ័រ។
723445676 1322667300041609 9117377886206077504 N 1024x683 719798456 1322667330041606 250021922816996875 N 1024x683 724912564 1322667376708268 8868220964074920320 N 1024x682 720260005 1322667426708263 1052076472981722516 N 1024x682 724424676 1322667480041591 2474174980107989657 N 1024x683 724500166 1322667520041587 2863884423251081577 N 1024x683 720075737 1322667570041582 8079111818999115566 N 1024x683 722769853 1322667610041578 3820261209970890354 N 1024x683 719828025 1322667666708239 8656867192508444969 N 1024x683 722995850 1322667783374894 1196470988607922758 N 1024x682 723190640 1322667856708220 595992374400527610 N 1024x683 720906006 1322668120041527 2939545997653853266 N 1024x683 721179210 1322668376708168 3370178198426720923 N 1024x683 720112453 1322668590041480 8592729186541794845 N 1024x683 720846591 1322668643374808 8251303043952683083 N 1024x683 721383066 1322668913374781 7423090281151859356 N 1024x683 722640400 1322668943374778 1502738420416247183 N 1024x683 723118328 1322668990041440 3221242276376587516 N 1024x683 720207638 1322669526708053 4452183940378360633 N 1024x683 723118326 1322669736708032 328856555242525988 N 1024x683 719769959 1322669783374694 4126985908709680995 N 1024x683 720316936 1322669820041357 5279770570319583652 N 1024x683 720283497 1322669860041353 5988969555328534001 N 1024x682 720112451 1322669913374681 4165320179022224976 N 1024x683 719891002 1322669963374676 7432965098587231259 N 1024x683 721516903 1322670016708004 8787163732022298841 N 1024x683 721778522 1322670060041333 761256535778256700 N 1024x683 722809125 1322670113374661 2201998204281995562 N 1024x683 723119957 1322670436707962 5212829617270041389 N 1024x683 720180466 1322670500041289 8214223572993418119 N 1024x683 723337817 1322670546707951 2854231005547225389 N 1024x683 721211792 1322670676707938 1562562127453259291 N 1024x683 723191106 1322670896707916 6951061239247525806 N 1024x683 720467455 1322671020041237 2362091616939257200 N 1024x683 723257697 1322671070041232 263022464318917148 N 1024x683