ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង

នាថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២៦ ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ដើម្បីតាមដានវឌ្ឍនភាពការងារ ស្តាប់បញ្ហាប្រឈម និងសំណូមពររបស់មន្ត្រីជំនាញ ព្រមទាំងប្រមូលធាតុចូល និងផ្តល់អនុសាសន៍សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ក្នុងទិសដៅឈានទៅរកការបិទបញ្ចប់ការងារចុះបញ្ជីដីបង្ហើយឱ្យបានឆាប់រហ័ស។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

#គណៈកម្មការសុរិយោដី #អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី #បង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត​ #កអក

Photo 2026 06 15 20 11 34 1024x682 Photo 2026 06 15 20 11 37 1024x682 Photo 2026 06 15 20 11 38 1024x682 Photo 2026 06 15 20 11 39 1024x682 Photo 2026 06 15 20 11 40 1024x682 Photo 2026 06 15 20 11 42 1024x682 Photo 2026 06 15 20 11 43 1024x682 Photo 2026 06 15 20 11 45 1024x682 Photo 2026 06 15 20 11 46 1024x682 Photo 2026 06 15 20 11 48 1024x682