កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព និងដឹកជញ្ជូនគ្រឿងញៀនជាង ៤,៦១តោន ទៅដុតបំផ្លាញ
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តភារកិច្ចការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ និងអមដំណើររថយន្តដឹកជញ្ជូនគ្រឿងញៀន សារធាតុគីមីផ្សំ សារធាតុគីមី និងសម្ភារៈវេចខ្ចប់ ដែលមានទម្ងន់សរុប ៤,៦១តោន ចេញពីអគារសាលាយុត្តិធម៌រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីតាំងដុតបំផ្លាញ នៅវេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិតាគោក ឃុំឃ្លាំង ស្រុកពញាឮ ខេត្តកណ្តាល។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តដោយមានការរៀបចំយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈពេញមួយដំណើរការដឹកជញ្ជូន រហូតដល់ទីតាំងដុតបំផ្លាញគ្រឿងញៀន។
ការដុតបំផ្លាញគ្រឿងញៀន និងសារធាតុពាក់ព័ន្ធខាងលើ ត្រូវបានរៀបចំឡើងក្នុងឱកាសប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ការចូលរួមរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងបេសកកម្មនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងគាំទ្រដល់វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ បង្ក្រាប និងលុបបំបាត់បទល្មើសគ្រឿងញៀន សំដៅការពារសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។
Photo 2026 07 21 13 36 26 1024x682 Photo 2026 07 21 13 36 27 1024x682 Photo 2026 07 21 13 36 28 1024x682 Photo 2026 07 21 13 36 30 1024x682 Photo 2026 07 21 13 36 31 1024x682 Photo 2026 07 21 13 36 32 1024x682 Photo 2026 07 21 13 36 33 1024x682 Photo 2026 07 21 13 36 34 1024x682 Photo 2026 07 21 13 36 36 1024x682 Photo 2026 07 21 13 36 38 1024x682 Photo 2026 07 21 13 36 40 1024x682 Photo 2026 07 21 13 36 42 1024x682 Photo 2026 07 21 13 36 43 1024x682 Photo 2026 07 21 13 36 44 1024x682 Photo 2026 07 21 13 36 46 1024x682 Photo 2026 07 21 13 36 48 1024x682 Photo 2026 07 21 13 36 59 1024x682 Photo 2026 07 21 13 37 17 1024x682 Photo 2026 07 21 13 37 30 1024x682 Photo 2026 07 21 13 37 41 1024x682 Photo 2026 07 21 13 37 44 1024x682 Photo 2026 07 21 13 37 46 1024x682 Photo 2026 07 21 13 37 48 1024x682 Photo 2026 07 21 13 37 50 1024x682 Photo 2026 07 21 13 37 52 1024x682 Photo 2026 07 21 13 37 53 1024x682 Photo 2026 07 21 13 37 54 1024x682 Photo 2026 07 21 13 37 55 1024x682 Photo 2026 07 21 13 37 56 1024x682 Photo 2026 07 21 13 37 58 1024x682 Photo 2026 07 21 13 38 00 1024x682