ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីនៅភូមិពូធឿង ដោយគូភាគីឯកភាពលើគោលការណ៍ «ឈ្នះ-ឈ្នះ»

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីវិវាទដីធ្លីនៅភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះមានការចូលរួមពីគូភាគីពាក់ព័ន្ធ និងស្ថាប័នជំនាញ ដើម្បីពិភាក្សា សម្របសម្រួល និងស្វែងរកដំណោះស្រាយប្រកបដោយការយោគយល់គ្នា ស្របតាមគោលការណ៍ច្បាប់ និងផលប្រយោជន៍រួម។

ជាលទ្ធផល គូភាគី និងអ្នកពាក់ព័ន្ធនឹងករណីវិវាទដីធ្លីនៅភូមិពូធឿង បានស្រុះស្រួលឯកភាពគ្នាយកគោលការណ៍ «ឈ្នះ-ឈ្នះ» ជាមូលដ្ឋានក្នុងការដោះស្រាយ បញ្ចប់ករណីវិវាទនេះដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក។

លទ្ធផលនៃកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីតាមរយៈការសន្ទនា ការសម្របសម្រួល និងការអនុវត្តច្បាប់ ដើម្បីរក្សាស្ថិរភាពសង្គម ការពារសិទ្ធិស្របច្បាប់របស់ភាគីពាក់ព័ន្ធ និងលើកកម្ពស់បរិយាកាសវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។

Photo 2026 07 28 09 41 06 1024x682 Photo 2026 07 28 09 41 07 1024x682 Photo 2026 07 28 09 41 07 2 1024x662 Photo 2026 07 28 09 41 07 3 1024x682 Photo 2026 07 28 09 41 08 1024x674 Photo 2026 07 28 09 41 08 2 1024x682 Photo 2026 07 28 09 41 09 1024x682 Photo 2026 07 28 09 41 09 2 1024x682 Photo 2026 07 28 09 41 10 1024x682 Photo 2026 07 28 09 41 10 2 1024x682