លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថការពារសន្តិសុខការប្រកួតបាល់ទាត់ ASEAN Hyundai Cup 2026 រវាងកម្ពុជា និងសិង្ហបុរី

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះអនុវត្តភារកិច្ចការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងត្រៀមអន្តរាគមន៍សង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ ASEAN Hyundai Cup 2026 រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរី ដែលធ្វើឡើងនៅកីឡដ្ឋានជាតិមរតកតេជោ។

កងកម្លាំងកងរាជអាវុធហត្ថបានដាក់ពង្រាយតាមគោលដៅសំខាន់ៗទាំងក្នុង និងជុំវិញកីឡដ្ឋាន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ សម្រាប់កីឡាករ គណៈប្រតិភូ ភ្ញៀវកិត្តិយស និងអ្នកគាំទ្ររាប់ម៉ឺននាក់ដែលបានអញ្ជើញចូលរួមទស្សនាការប្រកួត។

ការដឹកនាំ និងដាក់ពង្រាយកម្លាំងយ៉ាងមានប្រសិទ្ធភាពនេះ បានរួមចំណែកធានាឱ្យព្រឹត្តិការណ៍កីឡាអន្តរជាតិមួយនេះ ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ ដោយបង្ហាញពីការត្រៀមខ្លួន និងសមត្ថភាពរបស់កងរាជអាវុធហត្ថក្នុងការបំពេញភារកិច្ចការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ។

Photo 2026 07 25 08 12 24 1024x682 Photo 2026 07 25 08 12 25 1024x682 Photo 2026 07 25 08 12 26 682x1024 Photo 2026 07 25 08 12 27 1024x683 Photo 2026 07 25 08 12 28 1024x682 Photo 2026 07 25 08 12 29 1024x682 Photo 2026 07 25 08 12 30 1024x682 Photo 2026 07 25 08 12 30 2 1024x682 Photo 2026 07 25 08 12 32 1024x682 Photo 2026 07 25 08 12 33 1024x682 Photo 2026 07 25 08 12 34 1024x682 Photo 2026 07 25 08 12 36 1024x682 Photo 2026 07 25 08 12 38 1024x682 Photo 2026 07 25 08 12 40 1024x682 Photo 2026 07 25 08 12 41 1024x682 Photo 2026 07 25 08 12 43 1024x682 Photo 2026 07 25 08 12 45 1024x682 Photo 2026 07 25 08 12 46 1024x682 Photo 2026 07 25 08 12 48 1024x682 Photo 2026 07 25 08 12 48 2 1024x768 Photo 2026 07 25 08 12 49 1024x768 Photo 2026 07 25 08 12 49 2 1024x768 Photo 2026 07 25 08 12 50 1024x768 Photo 2026 07 25 08 12 50 2 1024x768