សេចក្តីជូនដំណឹងស្តីពីការជ្រេីសរេីសយោធិននៃកងរាជអាវុធហត្ថ!

សេចក្តីជូនដំណឹងស្តីពីការជ្រេីសរេីសយោធិននៃកងរាជអាវុធហត្ថ! អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ សូមជូនដំណឹងដល់សិស្ស និស្សិត យុវជន ទាំងអស់ ជ្រាបថា៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ធ្វើការជ្រើសរើស ពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ ឱ្យកងរាជអាវុធហត្ថ។ ចំពោះអ្នកដែលមានបំណង និងស្ម័គ្រចិត្តចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង ទទួលយកពាក្យ និងដាក់ពាក្យ ដោយឥតគិតប្រាក់ រៀងរាល់ថ្ងៃ (ចន្ទ-អាទិត្យ) តាមអាសយដ្ឋានដែលសាមីខ្លួនរស់នៅ តាមកាលបរិច្ឆេទដូចខាងក្រោម៖ ក-ពេលវេលាពេលព្រឹក : ចាប់ពីម៉ោង…

បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ

នាថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៦ បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការចូលរួមពីក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកាសគោរពអញ្ជើញ ចូលរួមដោយសេរី និងឥតគិតថ្លៃ កម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកាសគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ថ្ងៃសៅរ៍ ទី៥ កញ្ញា ២០២៦ ម៉ោង១៧:០០ល្ងាចតទៅ ចុះឈ្មោះឥឡូវនេះ Link ចុះឈ្មោះ៖ https://docs.google.com/.../1cB7vM.../viewform... សម្ភារៈកីឡាដែលគួរយកមកសម្រាប់ការហាត់៖ កន្សែង ស្រោមដៃ និងដបទឹក ។ ទីតាំង៖ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក (ទីធ្លាមុខមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា) https://maps.app.goo.gl/AWtSMQmmVyLK33Qq8?g_st=ic

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងឱកាសចម្រើនអាយុវឌ្ឍនមង្គល

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថទាំងអស់ បានសូមគោរពផ្ញើសារលិខិតជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសពិធីចម្រើនអាយុវឌ្ឍនមង្គល គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ។ ក្នុងសារលិខិតជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថទាំងអស់…

វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា

រាជធានីភ្នំពេញ ៖ នាថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៦នេះ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួល និងដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹង ព្រំដី ប្រឡាយ និងផ្លូវ រវាងម្ចាស់ដីពាក់ព័ន្ធ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមជាមួយលោកអភិបាលរងខណ្ឌដង្កោ ចៅសង្កាត់ពងទឹក និងក្រុមការងារពាក់ព័ន្ធ។​ ការដោះស្រាយបានធ្វើឡើងដោយឈរលើកិច្ចសន្ទនា ការយោគយល់ និងកិច្ចសហការគ្នារបស់ភាគីពាក់ព័ន្ធ។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពបញ្ចប់វិវាទដោយសន្តិវិធី និងព្រមបើកផ្លូ​វសាធារណៈសម្រាប់ការប្រើប្រាស់រួម ដោយប្រកបដោយភាពរីករាយ និងការពេញចិត្ត។

រដ្ឋបាលស្រុកឯកភ្នំ ចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋរស់ឃុំចំនួន៤ ជាប់មាត់ស្ទឹងសង្កែ ត្រូវបង្កើនការប្រុងប្រយ័ត្ន ខណៈដែលទឹកជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់

រដ្ឋបាលស្រុកឯកភ្នំ ចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋរស់ឃុំចំនួន៤ ជាប់មាត់ស្ទឹងសង្កែ ត្រូវបង្កើនការប្រុងប្រយ័ត្ន ខណៈដែលទឹកជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវ សាយ សោភា បរិច្ចាគថវិកា ៤០ លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមទ្រទ្រង់ការសង្គ្រោះជីវិតកុមារ

សកម្មភាពមនុស្សធម៌ និងស្មារតីនៃការចែករំលែកក្នុងសង្គមជាតិ នៅតែបន្តផុសឡើងជាបន្តបន្ទាប់ គួរឱ្យកោតសរសើរ។ ជាក់ស្តែង ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា បាននាំយកថវិកាចំនួន ៤០ ០០០ ០០០ រៀល មកបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកាឧបត្ថម្ភដ៏មានអត្ថន័យនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានាថា ទារក និងកុមារកម្ពុជាបន្តទទួលបានសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ គ្មានការរើសអើង…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងលក្ខណៈបច្ចេកទេសនៃការសាងសង់ អគារសេនាធិការដ្ឋានថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ការចុះត្រួតពិនិត្យនេះ មានគោលបំណងពិនិត្យលើលក្ខណៈបច្ចេកទេស ស្តង់ដារសំណង់ និងតាមដានវឌ្ឍនភាពការងាររបស់គម្រោង ព្រមទាំងពិនិត្យលើការអនុវត្តផែនការសាងសង់ឱ្យស្របតាមទំហំការងារ និងផែនការដែលបានកំណត់។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានណែនាំដល់ក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសាងសង់ ដោយត្រូវអនុវត្តតាមលក្ខណៈបច្ចេកទេស និងស្តង់ដារដែលបានកំណត់ ព្រមទាំងរៀបចំផែនការការងារឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។ លោកមេបញ្ជាការ…

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញអន្តរាគមន៍ជួយសង្គ្រោះ និងបាញ់ពន្លត់អគ្គិភ័យនៅផ្សារនាគមាស

ភ្នំពេញ៖ នៅវេលាម៉ោង ១២:៤០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រថយន្តពន្លត់អគ្គិភ័យ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ជួយសង្គ្រោះ និងបាញ់ពន្លត់អគ្គិភ័យ ដែលបានកើតឡើងនៅចំណុច ផ្សារនាគមាស ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បានចូលរួមអន្តរាគមន៍យ៉ាងសកម្ម ដើម្បីទប់ស្កាត់ការរីករាលដាលនៃអគ្គិភ័យ និងការពារអាយុជីវិត ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតំបន់កើតហេតុ។ ចំពោះមូលហេតុនៃការកើតអគ្គិភ័យ និងទំហំនៃការខូចខាត សមត្ថកិច្ចកំពុងបន្តត្រួតពិនិត្យ និងស្រាវជ្រាវបន្ថែម។

សេចក្តីប្រកាសទីក្រុងភ្នំពេញ នៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)

សេចក្តីប្រកាសទីក្រុងភ្នំពេញ នៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា