Category: ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង

​ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើការងាររៀបចំជូនដំណើរប្រជាពលរដ្ឋចំនួន ៣៤ គ្រួសារ មកពីបណ្តាក្រុង-ស្រុកទាំង១១ ក្នុងខេត្ត ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដើម្បីត្រៀមចេញដំណើរទៅកាន់ទីតាំងថ្មី ស្ថិតនៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែតុលា ខាងមុខនេះ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា៖ «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»…

ក្រោមការយកចិត្តទុកដាក់​របស់លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ​​​ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)រាជធានី​ភ្នំពេញ…

កំពង់ស្ពឺ៖ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់​ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​​​ កាលពីវេលាម៉ោង០៩.៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ​​ ចុះ​សួរ​សុខទុក្ខនិងនាំយកនូវថវិការួមមានសម្ភារៈមួយចំនួន​ជូន​លោកព្រិន្ទបាលទោ សំ សុជាតិ នាយក្រុម១ កងអនុសេនាធំចល័តខេត្តកំពង់ស្ពឺ ជួបគ្រោះថ្នាក់ចរាចរណ៍ហើយពេលនេះកំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ) រាជធានី​ភ្នំពេញ​។…

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតគោរព ជូនពរសម្តេចមហាបវរធិបតី សូមទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។ នាឱកាសដ៏ថ្លៃថ្លានេះយើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំរាជរដ្ឋាភិបាលបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ…

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

កាលពីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ មានករណីគាស់សោរទ្វារបន្ទប់ជួលមួយកន្លែងនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយលួចយកកាបូប ម្ចាស់បន្ទប់ដែលជាមន្ត្រីបម្រើការនៅអង្គភាពធ្វើស្លាកលេខបណ្តាលឲ្យបាត់ ស្លាកលេខរថយន្តនិងឯកសារពាក់ព័ន្ធមួយចំនួន។ បន្ទាប់ពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការស្រាវជ្រាវរហូតមកដល់វេលាម៉ោង ០៦:៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបានដកហូតវត្ថុតាងសម្ភារៈជាស្លាកលេខ និងឯកសារពាក់ព័ន្ធមួយចំនួន បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យទាំង០៤នាក់ រួមមាន៖ ១.ឈ្មោះ…

🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ!

🏃‍♂️💨 ត្រៀមខ្លួនរួមដំណើរក្នុងព្រឹត្តិការណ៍រត់កម្សាន្តដ៏អស្ចារ្យ «GRKPP V-ACTIVE RUNNING 6KM» ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា! 🕊️✨ ចូលរួមលើកកម្ពស់សុខភាព មិត្តភាព និងអបអរសាទរសន្តិភាពទាំងអស់គ្នា ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ! 🎉 រង្វាន់ និងវត្ថុអនុស្សាវរីយ៍ពិសេសៗរួមមាន (RUN KIT) ៖ * 👕 អាវយឺតរត់ប្រណាំងរចនាយ៉ាងស្រស់ស្អាត (Finisher T-Shirt) * 🏅 មេដាយអនុស្សាវរីយ៍ទិវាសន្តិភាពរចនាយ៉ាងប្រណីតពេលរត់បញ្ចប់ទី (Finisher Medal🏅) * 🔢…

ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…

ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ ជាជម្រើសបន្ថែមសម្រាប់បងប្អូនប្រជាពលរដ្ឋ។ ចុះឈ្មោះតាមគេហទំព័រ៖ https://nmsc.gov.kh/ សូមអនុវត្តតាមជំហានក្នុងរូបភាព និងយកឯកសារដើមទៅផ្ទៀងផ្ទាត់នៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ ដើម្បីបន្តនីតិវិធី។ ចូលរួមដោយឆន្ទៈ • ហ្វឹកហាត់ដោយវិន័យ • បំពេញកាតព្វកិច្ចចំពោះជាតិ

សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ!

សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ!

សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦

សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។ 🫡💪🏻🇰🇭 ចូលរួមដោយឆន្ទៈ • ហ្វឹកហាត់ដោយវិន័យ • បំពេញកាតព្វកិច្ចចំពោះជាតិ។

ថ្នាក់ដឹកនាំខេត្តកណ្តាល ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ប្រមាណជាង…

រដ្ឋបាលខណ្ឌប្ញស្សីកែវ បន្តលើកកម្ពស់វប្បធម៌ចែករំលែក ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកងវរសេនាតូចលេខ ៣៩១ នៅសមរភូមិមុខទិសខេត្តព្រះវិហារ ក្នុងស្មារតីសម្ព័ន្ធមេត្រីភាពរឹងមាំ

ខេត្តព្រះវិហារ÷ ស្របតាមស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែកក្រោមទិសស្លោក «សមរភូមិក្រោយជួយសមរភូមិមុខ សមរភូមិមុខការពារសមរភូមិក្រោយ» នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំប្រតិភូចុះសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាឧបត្ថម្ភ ប្រគល់ជូនដល់កងវរសេនាតូចលេខ ៣៩១ ចំណុះកងពលតូចអន្តរាគមន៍លេខ ៩ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ឈរជើងការពារខ្សែបន្ទាត់ព្រំដែននៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នាឱកាសដ៏មានអត្ថន័យនោះ លោក ជិន ប៊ុនធឿន បានគូសបញ្ជាក់ថា…