រដ្ឋបាលខេត្តកណ្តាល ត្រៀមជូនដំណើរប្រជាពលរដ្ឋក្រីក្រចំនួន ៣៤ គ្រួសារ ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នៅខេត្តស្ទឹងត្រែង
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើការងាររៀបចំជូនដំណើរប្រជាពលរដ្ឋចំនួន ៣៤ គ្រួសារ មកពីបណ្តាក្រុង-ស្រុកទាំង១១ ក្នុងខេត្ត ដែលទទួលបានដីធ្លីក្នុង «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដើម្បីត្រៀមចេញដំណើរទៅកាន់ទីតាំងថ្មី ស្ថិតនៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែតុលា ខាងមុខនេះ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា៖ «កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»…
