អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង ព្រមទាំងក្រុមគ្រួសារ ប្រារព្ធពិធីបុណ្យគម្រប់ខួប ៣ឆ្នាំ ឧទ្ទិសកុសលជូន មហាសទ្ធាភិរ័ក្ខញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ កាំង ហ៊ីឡាយ និងចែកអំណោយជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ២ពាន់នាក់
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង ព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបុណ្យគម្រប់ខួប ៣ឆ្នាំ ឧទ្ទិសកុសលជូនចំពោះ មហាសទ្ធាភិរ័ក្ខញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ កាំង ហ៊ីឡាយ ដោយបាននិមន្តព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រប្រគេនទេយ្យទាន ដើម្បីឧទ្ទិសបុណ្យកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងបរិយាកាសប្រកបដោយសេចក្តីគោរព សទ្ធា និងរំលឹកគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់លោក។ ក្នុងឱកាសនោះ ក្រុមគ្រួសារអ្នកឧកញ៉ាទាំងពីរ ក៏បានរៀបចំកម្មវិធីសប្បុរសធម៌ ផ្តល់អំណោយជូនលោកគ្រូ…
