Category: ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅបន្ត

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយផែនការការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រគល់ផ្ទះជូនគ្រួសារវីរកងទ័ពដែលបានពលីនៅសមរភូមិមុខ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការកងអនុសេនាធំ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន…

ក្រសួងរៀបចំដែនដី ដោះស្រាយ និងបិទបញ្ចប់វិវាទក្រុមហ៊ុន វិថីអមតៈ និងបន្តដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង 1A

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិវាទ និងបញ្ហាពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ ដោយបានដោះស្រាយ និងបិទបញ្ចប់វិវាទករណីក្រុមហ៊ុន វិថីអមតៈ និងភាគីម្ចាស់ដីដើម ព្រមទាំងបន្តដោះស្រាយករណីបំណុលរបស់បុរី MCL Villa គម្រោង 1A ជាបន្តបន្ទាប់។ ក្នុងដំណើរការនេះ ឯកឧត្តម លី វណ្ណសូត្រ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមដឹកនាំ និងសម្របសម្រួលការដោះស្រាយ ដោយផ្តោតលើការស្វែងរកដំណោះស្រាយសមស្រប និងបញ្ចប់បញ្ហាវិវាទរវាងភាគីពាក់ព័ន្ធ។ ការដោះស្រាយ និងបិទបញ្ចប់វិវាទករណីក្រុមហ៊ុន វិថីអមតៈ…

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីកីឡា GRKPP RUNNING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីកីឡា GRKPP RUNNING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ថ្ងៃសៅរ៍ ទី២២ សីហា ២០២៦ ម៉ោង១៧:០០ល្ងាចតទៅ ចុះឈ្មោះឥឡូវនេះ Link ចុះឈ្មោះ៖ https://docs.google.com/.../1cB7vM.../viewform... សម្ភារៈកីឡាដែលគួរយកមកសម្រាប់ការហាត់៖ កន្សែង ស្បែកជើងរត់ និងដបទឹក ។ ទីតាំង៖ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក (ទីធ្លាមុខមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា) https://maps.app.goo.gl/AWtSMQmmVyLK33Qq8?g_st=ic

ក្រសួងសង្គមកិច្ច៖ ការបោះបង់ទារក និងកុមារ ជាអំពើអមនុស្សធម៌ និងផ្ទុយនឹងច្បាប់

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញការព្រួយបារម្ភចំពោះករណីឪពុកម្តាយ ឬអ្នកអាណាព្យាបាលមួយចំនួនតូច បានបោះបង់ទារក ឬកុមារ នៅតាមមន្ទីរពេទ្យ និងទីសាធារណៈ ដែលករណីមួយចំនួនត្រូវបានចែកផ្សាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។ ក្រសួងបានចាត់ទុកការបោះបង់ទារក ឬកុមារថា ជាអំពើអមនុស្សធម៌ ឃោរឃៅ និងព្រៃផ្សៃ ដែលផ្ទុយនឹងច្បាប់ សេចក្តីថ្លៃថ្នូររបស់មនុស្ស វប្បធម៌ និងក្រមសីលធម៌សង្គម ព្រមទាំងផ្ទុយនឹងគោលនយោបាយកិច្ចការពារកុមារ និងអនុសញ្ញាស្តីពីសិទ្ធិកុមារ ព្រមទាំងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធផ្សេងទៀត។ ក្រសួងបានអំពាវនាវដល់ឪពុកម្តាយ អ្នកអាណាព្យាបាល និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព សុខុមាលភាព និងសិទ្ធិរបស់កុមារ ដោយមិនត្រូវបោះបង់ ឬទុកកុមារចោលក្នុងស្ថានភាពដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត…

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត ក្រោយបទឈប់បាញ់ចូលជាធរមាន

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្ម AOT-KH មកពីសាធារណរដ្ឋហ្វីលីពីន ចុះពិនិត្យ សង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចុះពិនិត្យនេះធ្វើឡើងនៅវេលាម៉ោង ៩:២០នាទីព្រឹក នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់បានចូលជាធរមាន។ ក្នុងអំឡុងការចុះពិនិត្យ ក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះសង្កេតការណ៍នៅតាមទីតាំងជាក់ស្តែង ដើម្បីប្រមូលព័ត៌មាន ផ្ទៀងផ្ទាត់…

ឯកឧត្តម នេត្រភក្រ្តា៖ ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង ស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក

ឯកឧត្តម នេត្រភក្រ្តា៖ ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង ស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ បានឈរជាសាក្សីនៃអរិយធម៌ខ្មែរអស់រយៈពេលជិតមួយសហស្សវត្សរ៍ និងត្រូវបានពិភពលោកទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌដែលមានតម្លៃលេចធ្លោជាសកល។ ប៉ុន្តែ នៅក្នុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃនៅឆ្នាំ២០២៥ សំណង់ដែលបានឆ្លងកាត់ពេលវេលារាប់សតវត្សរ៍មួយនេះ មិនអាចគេចផុតពីគ្រាប់ផ្លោង និងផលវិបាកនៃប្រតិបត្តិការយោធាបានឡើយ។ ការខូចខាតនៅប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាការអះអាងរបស់កម្ពុជានោះទេ។ របាយការណ៍របស់អង្គភាពជំនាញបានកត់ត្រាអំពីភាពធ្ងន់ធ្ងរនៃការខូចខាត៖ ធាតុស្ថាបត្យកម្មត្រូវបានបំផ្លាញ ឬផ្លាស់ទីយ៉ាងធ្ងន់ធ្ងរដោយការបាញ់ផ្ទាល់ ចម្លាក់លម្អ និងសិលាចារឹកត្រូវបានខូចខាត ឬបាត់បង់ ហើយឥទ្ធិពលនៃការផ្ទុះបានប៉ះពាល់ទាំងលើតួប្រាសាទ និងជ្រោះថ្មជុំវិញ ដែលបង្កការគំរាមកំហែងដល់បូរណភាព ភាពពិតប្រាកដ និងតម្លៃលេចធ្លោជាសកលរបស់សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។ នេះជាការពិតដែលមិនអាចលុបបំបាត់ដោយវោហាសាស្ត្រណាមួយបានទេ។ នៅពេលថ្មប្រាសាទបាក់បែក ចម្លាក់ត្រូវខូចខាត សិលាចារឹកបាត់បង់ និងសំណល់គ្រាប់យុទ្ធភណ្ឌនៅតែត្រូវបានរកឃើញក្នុងតំបន់បេតិកភណ្ឌ…

ខេត្តកណ្តាល ជំរុញដោះស្រាយសំណើ និងបញ្ហារបស់ប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងជំរុញការដោះស្រាយសំណើ បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលនៅសេសសល់ពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៤-២០២៥ ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន បានណែនាំឱ្យមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានជាក់ស្តែង តាមដែនសមត្ថកិច្ច និងត្រូវបន្តតាមដាន វាយតម្លៃ…

ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធាន អ.ន.ក ខេត្តកណ្តាល ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានប្រចាំការ អ.ន.ក ខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ អគារទីស្នាក់ការនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី…

ឯកឧត្តម ភឺន ផល្លា និងឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី នៅវិទ្យាល័យ ហ៊ុន សែន ព្រែកលួង​ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កណ្តាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ភឺន ផល្លា​ ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគារសិក្សាថ្មីមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ព្រែកលួង នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ការចុះពិនិត្យនេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាពការងារ គុណភាពសំណង់…

សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណជូន ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ចំពោះការឧបត្ថម្ភរថយន្ត Pickup ចំនួន ១២គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនសម្ភារៈ និងគាំទ្រកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី

រាជធានីភ្នំពេញ៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ដែលបានឧបត្ថម្ភរថយន្តប្រភេទ Pickup ចំនួន ១២គ្រឿង រួមមាន រថយន្តគោព្រៃ ១០គ្រឿង រថយន្ត Ford ១គ្រឿង និងរថយន្ត Mazda ១គ្រឿង ដែលមានតម្លៃសរុប…