មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅបន្ត
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយផែនការការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រគល់ផ្ទះជូនគ្រួសារវីរកងទ័ពដែលបានពលីនៅសមរភូមិមុខ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការកងអនុសេនាធំ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន…
