ក្រសួងសង្គមកិច្ច៖ ការបោះបង់ទារក និងកុមារ ជាអំពើអមនុស្សធម៌ និងផ្ទុយនឹងច្បាប់
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញការព្រួយបារម្ភចំពោះករណីឪពុកម្តាយ ឬអ្នកអាណាព្យាបាលមួយចំនួនតូច បានបោះបង់ទារក ឬកុមារ នៅតាមមន្ទីរពេទ្យ និងទីសាធារណៈ ដែលករណីមួយចំនួនត្រូវបានចែកផ្សាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។ ក្រសួងបានចាត់ទុកការបោះបង់ទារក ឬកុមារថា ជាអំពើអមនុស្សធម៌ ឃោរឃៅ និងព្រៃផ្សៃ ដែលផ្ទុយនឹងច្បាប់ សេចក្តីថ្លៃថ្នូររបស់មនុស្ស វប្បធម៌ និងក្រមសីលធម៌សង្គម ព្រមទាំងផ្ទុយនឹងគោលនយោបាយកិច្ចការពារកុមារ និងអនុសញ្ញាស្តីពីសិទ្ធិកុមារ ព្រមទាំងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធផ្សេងទៀត។ ក្រសួងបានអំពាវនាវដល់ឪពុកម្តាយ អ្នកអាណាព្យាបាល និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព សុខុមាលភាព និងសិទ្ធិរបស់កុមារ ដោយមិនត្រូវបោះបង់ ឬទុកកុមារចោលក្នុងស្ថានភាពដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត…
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត ក្រោយបទឈប់បាញ់ចូលជាធរមាន
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្ម AOT-KH មកពីសាធារណរដ្ឋហ្វីលីពីន ចុះពិនិត្យ សង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចុះពិនិត្យនេះធ្វើឡើងនៅវេលាម៉ោង ៩:២០នាទីព្រឹក នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់បានចូលជាធរមាន។ ក្នុងអំឡុងការចុះពិនិត្យ ក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះសង្កេតការណ៍នៅតាមទីតាំងជាក់ស្តែង ដើម្បីប្រមូលព័ត៌មាន ផ្ទៀងផ្ទាត់…
ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត
ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292
កំពង់ស្ពឺ៖ ដោយអនុវត្តយ៉ាងមុឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ និងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។ កាលពីវេលាម៉ោង០០:៤៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រោយទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ Hotline(1292) ប្តឹងមកកាន់កងរាជអាវុធហត្ថអំពីករណីប្រើប្រាស់គ្រឿងញ្ញៀន នឹងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី រ៉ាស៊ី មេបញ្ជាការស្តីទី បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុភ្លាមៗ…
ឯកឧត្តម នេត្រភក្រ្តា៖ ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង ស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក
ឯកឧត្តម នេត្រភក្រ្តា៖ ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោង ស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ បានឈរជាសាក្សីនៃអរិយធម៌ខ្មែរអស់រយៈពេលជិតមួយសហស្សវត្សរ៍ និងត្រូវបានពិភពលោកទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌដែលមានតម្លៃលេចធ្លោជាសកល។ ប៉ុន្តែ នៅក្នុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃនៅឆ្នាំ២០២៥ សំណង់ដែលបានឆ្លងកាត់ពេលវេលារាប់សតវត្សរ៍មួយនេះ មិនអាចគេចផុតពីគ្រាប់ផ្លោង និងផលវិបាកនៃប្រតិបត្តិការយោធាបានឡើយ។ ការខូចខាតនៅប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាការអះអាងរបស់កម្ពុជានោះទេ។ របាយការណ៍របស់អង្គភាពជំនាញបានកត់ត្រាអំពីភាពធ្ងន់ធ្ងរនៃការខូចខាត៖ ធាតុស្ថាបត្យកម្មត្រូវបានបំផ្លាញ ឬផ្លាស់ទីយ៉ាងធ្ងន់ធ្ងរដោយការបាញ់ផ្ទាល់ ចម្លាក់លម្អ និងសិលាចារឹកត្រូវបានខូចខាត ឬបាត់បង់ ហើយឥទ្ធិពលនៃការផ្ទុះបានប៉ះពាល់ទាំងលើតួប្រាសាទ និងជ្រោះថ្មជុំវិញ ដែលបង្កការគំរាមកំហែងដល់បូរណភាព ភាពពិតប្រាកដ និងតម្លៃលេចធ្លោជាសកលរបស់សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។ នេះជាការពិតដែលមិនអាចលុបបំបាត់ដោយវោហាសាស្ត្រណាមួយបានទេ។ នៅពេលថ្មប្រាសាទបាក់បែក ចម្លាក់ត្រូវខូចខាត សិលាចារឹកបាត់បង់ និងសំណល់គ្រាប់យុទ្ធភណ្ឌនៅតែត្រូវបានរកឃើញក្នុងតំបន់បេតិកភណ្ឌ…
ខេត្តកណ្តាល ជំរុញដោះស្រាយសំណើ និងបញ្ហារបស់ប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងជំរុញការដោះស្រាយសំណើ បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលនៅសេសសល់ពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៤-២០២៥ ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន បានណែនាំឱ្យមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានជាក់ស្តែង តាមដែនសមត្ថកិច្ច និងត្រូវបន្តតាមដាន វាយតម្លៃ…
ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធាន អ.ន.ក ខេត្តកណ្តាល ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានប្រចាំការ អ.ន.ក ខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ អគារទីស្នាក់ការនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី…
ឯកឧត្តម ភឺន ផល្លា និងឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពសាងសង់អគារសិក្សាថ្មី នៅវិទ្យាល័យ ហ៊ុន សែន ព្រែកលួង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
កណ្តាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគារសិក្សាថ្មីមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ព្រែកលួង នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ការចុះពិនិត្យនេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាពការងារ គុណភាពសំណង់…
សម្តេចតេជោ ហ៊ុន សែន ចេញលិខិតថ្លែងអំណរគុណជូន ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ចំពោះការឧបត្ថម្ភរថយន្ត Pickup ចំនួន ១២គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនសម្ភារៈ និងគាំទ្រកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី
រាជធានីភ្នំពេញ៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ដែលបានឧបត្ថម្ភរថយន្តប្រភេទ Pickup ចំនួន ១២គ្រឿង រួមមាន រថយន្តគោព្រៃ ១០គ្រឿង រថយន្ត Ford ១គ្រឿង និងរថយន្ត Mazda ១គ្រឿង ដែលមានតម្លៃសរុប…
គណៈបញ្ជាការឯកភាពខេត្តកណ្តាល បង្ក្រាបបទល្មើសបច្ចេកវិទ្យា Online Scams មួយកន្លែងនៅក្រុងសំពៅពូនឃាត់ខ្លួនសរុបចំនួន ៦៨នាក់
ខេត្តកណ្តាល៖ ដោយមានការណែនាំ និងបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីពេលថ្មីៗនេះ កម្លាំងគណៈបញ្ជាការឯកភាពក្រុងសំពៅពូន និងកម្លាំងវរការពារព្រំដែនគោកលេខ៦០៥ បានចុះធ្វើរដ្ឋបាល ដោយអនុវត្តតាមអនុក្រឹត្យ លេខ០៣ របស់រាជ រដ្ឋាភិបាលកម្ពុជាស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាម ទីតាំងរស់នៅប្រមូលផ្ដុំបានចុះធ្វើការត្រួតពិនិត្យនៅចំណុចអគារជួល SSLN ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល មាន០៤ ជាន់ ស្មើ ១៤០បន្ទប់ ដោយបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ៦៨នាក់…
