ឯកឧត្តម យូ សិរីវុឌ្ឍ និងឯកឧត្តម ភឺន ផល្លា ទទួលជួបស្វាគមន៍លោក ហ៊ុន សុខបាន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត និង ឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារ បានជួបស្វាគមន៍ លោក ហ៊ុន សុខបាន ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងការស្វាគមន៍ចំពោះលោក ហ៊ុន សុខបាន ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានជូនពរលោក និងក្រុមគ្រួសារ…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋខ្វះខាតនៅក្រុងច្បារមន

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភជូនលោកតា **ហាច ហាន** អាយុ៦៨ឆ្នាំ ដែលមានជីវភាពខ្វះខាត និងកំពុងរស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ សកម្មភាពនេះមានការចូលរួមពីក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី…

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំត្រៀមបើកវគ្គបំប៉នគ្រូបង្គោលការងារកាតព្វកិច្ចយោធាកងរាជអាវុធហត្ថ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារជំនាញ ដើម្បីត្រៀមរៀបចំបើក វគ្គបំប៉នគ្រូបង្គោលការងារកាតព្វកិច្ចយោធាកងរាជអាវុធហត្ថ នាពេលខាងមុខ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក មេបញ្ជាការរង ទទួលជំនាញកសាងកម្លាំង ប្រធានមន្ទីរ នាយទាហាន និងគ្រូបង្គោលពាក់ព័ន្ធ។ ក្នុងឱកាសនោះ លោកមេបញ្ជាការ និងអង្គប្រជុំបានពិភាក្សា និងពិនិត្យលើការងារសំខាន់ៗពាក់ព័ន្ធនឹងការរៀបចំវគ្គបំប៉ន ដោយផ្តោតលើការពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញរបស់គ្រូបង្គោល ដើម្បីធានាឱ្យដំណើរការបណ្តុះបណ្តាលមានភាពច្បាស់លាស់ ប្រសិទ្ធភាព…

ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន០៣គ្រួសារ ស្ថិតនៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គួច ចំរើន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីអាណិតអាសូរ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ…

ក្រុមចោរដែលតែងតែធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្រ្កាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយទទួលបានការខលប្តឹងពីជនរងគ្រោះសុំអន្តរាគមន៍តាមរយៈលេខអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 129 ….

កំពង់ស្ពឺ៖ ដោយ​អនុវត្ត​​យ៉ាង​ម៉ឺ​ង​ម៉ាត់តាមបទបញ្ជាផ្ទាល់ និងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម ​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ។ កាលពីវេលាម៉ោង ១១:១០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះបានខលមកកាន់លេខអន្តរាគមន៍សង្គ្រោះបន្ទាន់ (Hotline 1292) ប្ដឹងពីករណី លួច កាលពីវេលាម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅភូមិត្រពាំងក្អែក…

ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី

មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី State Secretariat of Border Affairs Official: Tamone Thom Temple Lies Within Cambodian Territory…

ប្រតិភូរដ្ឋបាលខេត្តកណ្តាល ដឹកនាំយុវជនឃុំ-សង្កាត់ ជិត ៧០០នាក់ ទៅទស្សនកិច្ចសិក្សានៅតំបន់កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញសំណេះសំណាល និងស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងយុវជនឃុំ-សង្កាត់ មកពីខេត្តកណ្តាល សរុបប្រមាណ ៧០០នាក់ ដែលដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍ កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែសីហា…

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅបន្ត

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយផែនការការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រគល់ផ្ទះជូនគ្រួសារវីរកងទ័ពដែលបានពលីនៅសមរភូមិមុខ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការកងអនុសេនាធំ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន…

ក្រសួងរៀបចំដែនដី ដោះស្រាយ និងបិទបញ្ចប់វិវាទក្រុមហ៊ុន វិថីអមតៈ និងបន្តដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង 1A

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិវាទ និងបញ្ហាពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ ដោយបានដោះស្រាយ និងបិទបញ្ចប់វិវាទករណីក្រុមហ៊ុន វិថីអមតៈ និងភាគីម្ចាស់ដីដើម ព្រមទាំងបន្តដោះស្រាយករណីបំណុលរបស់បុរី MCL Villa គម្រោង 1A ជាបន្តបន្ទាប់។ ក្នុងដំណើរការនេះ ឯកឧត្តម លី វណ្ណសូត្រ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមដឹកនាំ និងសម្របសម្រួលការដោះស្រាយ ដោយផ្តោតលើការស្វែងរកដំណោះស្រាយសមស្រប និងបញ្ចប់បញ្ហាវិវាទរវាងភាគីពាក់ព័ន្ធ។ ការដោះស្រាយ និងបិទបញ្ចប់វិវាទករណីក្រុមហ៊ុន វិថីអមតៈ…

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីកីឡា GRKPP RUNNING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីកីឡា GRKPP RUNNING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ថ្ងៃសៅរ៍ ទី២២ សីហា ២០២៦ ម៉ោង១៧:០០ល្ងាចតទៅ ចុះឈ្មោះឥឡូវនេះ Link ចុះឈ្មោះ៖ https://docs.google.com/.../1cB7vM.../viewform... សម្ភារៈកីឡាដែលគួរយកមកសម្រាប់ការហាត់៖ កន្សែង ស្បែកជើងរត់ និងដបទឹក ។ ទីតាំង៖ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក (ទីធ្លាមុខមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា) https://maps.app.goo.gl/AWtSMQmmVyLK33Qq8?g_st=ic